|
|
ក្លឹប Manchester United ហ៊ានត្រៀមលុយចាយជាង ៧០លានដុល្លារដើម្បីដេញថ្លៃយកខ្សែការពារ Raphael Varane ពីក្លឹប Real Madrid សម្រាប់រដូវកាលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Fotmob
បើតាមប្រភពខាងលើ មិនមែនមានតែ Man Utd មួយទេ ដែលចង់បានខ្សែការពារខាងលើ ដោយខាង Chelsea និង PSG ក៏ចង់បានផងដែរ។
យ៉ាងណាក្ដីទំហំទឹកលុយខាងលើនេះត្រូវបានខាង Real បដិសេធដោយខាងក្លឹបនេះចង់លក់ Varane ចេញក្នុងតម្លៃជាង ១១១លានដុល្លារ។
បន្ទាប់ពីខាង Real ទាមទារតម្លៃបែបនេះ មិនមានណាមួយមកចរចាចង់បានខ្សែការពាររូបនេះទៀតឡើយ ដោយពួកគេយល់ថាកីឡាករនេះនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅពេលដែលរដូវកាលថ្មីខាងមុខចប់។
តាមពិតទៅកាលពីពេលប៉ុន្មានខែកន្លងទៅនេះ Real ក៏មានបំណងលក់ Varane ចេញក្នុងតម្លៃសមស្របមួយផងដែរ ព្រោះខ្លាចកីឡាករនេះចេញទៅដោយគ្មានតម្លៃខ្លួន ប៉ុន្តែរឿងនេះកំពុងត្រូវបានខាងក្លឹបនេះកំពុងគិតគូរពិចារណាជាថ្មីក្រោយខ្សែការពារ Sergio Ramos សុំចាកចេញពីក្លឹបកាលពីពេលថ្មីៗនេះ៕
PREMIER LEAGUE MANCHESTER CITY VS WOLVES ...
LA LIGA RAYO VALLECANO VS GETAFE ...
តារាឆ្នើម Lamine Yamal របស់ក្លឹប Barcelona បានទទួលជោគជ័យដ៏អស្ចារ្យមួយទៀតក្នុងអាជីពវ័យក្មេងរបស់គាត់កាលពីថ្ងៃពុធ ដោយក្លាយជាកីឡាករក្មេងបំផុតដែលមិនធ្លាប់ស៊ុតបញ្ចូលទីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ។...
Fanatik រាយការណ៍ថា Galatasaray បានធ្វើការផ្លាស់ប្តូរជាផ្លូវការសម្រាប់ Leroy Sane ដែលកិច្ចសន្យារបស់គាត់ជាមួយ Bayern Munich នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែបម្រើស្លាបសញ្ជាតិអាឡឺម៉ង់វ័យ 29 ឆ្នាំរូបនេះមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបយក្ស Bundesliga នៅឡើយទេ ហើយក្លឹបនៅអ៊ីស្តង់ប៊ុលបានចូលរួមក្នុងការប្រណាំងដើម្បីទទួលបានហត្ថលេខារបស់គាត់។...